ព័ត៌មានជាតិ

រថយន្តធុនត្រា បុកចូលផ្ទះ CR-Best Printing and Production កៀបជាប់តៃកុងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកធុនត្រា យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវក៏រេចង្កូតបុកចូលផ្ទះ CR-Best Printing and Production ដោយបង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅជិតវត្តសន្សំកុសល។

ហេតុការណ៍នេះកើតឡើងនៅវលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចក្រោយវត្តសន្សំកុសល ផ្ទះលេខ​១៨១ យីហោ​ CR-Best Printing and Production ភូមិ១១ ផ្លូវលេខ ៣១BT ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង​ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7789 បើកបរបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវក៏រេចង្កូតបុកចូលផ្ទះ CR-Best Printing and Production តែម្តងបណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋនាំគ្នាបើកទ្វាផ្ទះចេញមកជួយ ដោយសារតែរថយន្តជាប់សោ ប្រជាពលរដ្ឋក៏បានវាយកញ្ចក់រថយន្ត ដើម្បីជួយទាញអ្នកបើកបរចេញមកខាងក្រៅ និងបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសម្ថកិច្ចរបស់ប៉ុស្តិ៍មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងនិងរង់ចាំសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់