ព័ត៌មានជាតិ

ចិនទៀតហើយ!! បើករថយន្តស៊េរីទំនើបម៉ាកAudiស្លាកលេខ ភ្នំពេញ2AR-0888 ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូ របួសធ្ងន់ស្រាលប្រុសស្រី៣នាក់

ភ្នំពេញ: នារីជនជាតិចិនស្រស់សោភាម្នាក់ រួមដំណើរនិងមិត្តភក្តិប្រុសស្រីជាច្រើននាក់ទៀតបើករថយន្តឆ្លងផ្លូវ ខ្វះកាប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយមនុស្សប្រុសស្រី៣នាក់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងប្រុសស្រី២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវលេខ១៩៥២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីជនជាតិចិនជាច្រើននាក់បើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-0888បើកបរតាមបណ្តោយផ្លូវលេខ១៩៥២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវភ្នំពេញហាណូយបត់ឆ្វេងដៃក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-8992 ជិះដោយមនុស្សប្រុសស្រី៣នាក់ តាមបណ្តោយផ្លូវភ្នំពេញហាយណូយ ទិសដៅពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកប្រុសស្រី៣នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្តកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់