Post News Media ព័ត៌មានជាតិ ជនមិនស្គាល់មុ...

ជនមិនស្គាល់មុខ យកពូថៅកាប់យុវជនម្នាក់ ស្ទើរតែនៅដង្ហើមចង្រិត

កណ្តាល: យុវជនម្នាក់បានរងរបួសជាទម្ងន់ ខណ:ដើរទៅយកទូរស័ព្ទខ្លួន ដែលកំពុងសាកភ្លើងនៅកន្លែងរាំលេង ក៏ត្រូវជនសង្ស័យមានគ្នា ៤នាក់ រត់មកដល់កាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសហូរឈាមជោកខ្លួន ស្ទើរតែនៅដង្ហើមចង្រិត រួចជនបង្កបាននាំគ្នារត់គេចខ្លួន ចូលទៅក្នុងព្រៃបាត់តែម្ដង។

ហេតុការណ៍នេះ កើតនៅថ្ងៃទី១២ កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា គ.ស ២០១៨ វេលាម៉ោង ២១ និង៣០នាទី ចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ទីតាំងប្រគុំតន្ត្រីកម្សាន្ត) ។

ជនរងគ្រោះម្នាក់ ឈ្មោះ អ៊ឹម ជុំដាវិន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកចែកស៊ីមកាត មានទីលំនៅភូមិវាលខ្ពស់ ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួងក្បាលធ្ងន់ ។ ជនសង្ស័យទាំង៤នាក់ មិនត្រូវបានស្គាល់អត្តសញ្ញណនោះទេ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានដើរទៅយកទូរស័ព្ទខ្លួន ដែលកំពុងសាកភ្លើង នៅកន្លែងរាំលេង ស្រាប់តែមានជនសង្ស័យ មានគ្នា៤នាក់ បានរត់មកដល់កាប់ជនរងគ្រោះ ត្រូវចំក្បាលចំនួន៣ពូថៅ បណ្តាលរងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ចូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុំសំរោងធំ។ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Loading...