Post News Media ព័ត៌មានជាតិ រថយន្តឆ្លាមបើ...

រថយន្តឆ្លាមបើកល្បឿនលឿន បុករះម៉ូតូកង់បីនិងផ្ទះប៉ះកង់ ស្លាប់យុវតីម្នាក់..

​បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូកង់បី បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច នៅថ្ងៃសៅរ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥៩ ចន្លោះគីឡូលេខ១០២ -១០៣ ក្រុម៦ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាកឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2U-5029 បើកបរដោយឈ្មោះ ពុធ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល)បើកបរពីត្បូងទៅជើង បុកម៉ូតូកង់បីគ្មានស្លាកលេខឈប់លក់ប្រហិតនៅមុខផ្ទះខាងកើតផ្លូវបែមុខទៅជើងពីក្រោយរួចទៅបុកចូលផ្ទះជាងម៉ូតូនឹងបង្គោលភ្លើងបាក់១ដើមទៀតផងដែរ។

ជនរងគ្រោះឈ្មោះ សែម សុរ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តប៉ៃលិន) តែជាអកុសលបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនៅនឹងកន្លែងតែម្តង៕

Loading...