Post News Media ព័ត៌មានជាតិ មានវីដេអូ៖ ឃា...

មានវីដេអូ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លើង១ដើម…

​បាត់ដំបង: លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ Post News ថា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៣ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រកភ្នំព្រឹក កម្លាំងអធិការនគរបាលស្រុកភ្នំព្រឹក បានចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យទី១ឈ្មោះ ឈី ឆៃហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកឌុប និងមានអាវុធជាប់ខ្លួន និងទី២ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកជិះពីក្រោយ ជនសង្ស័យទាំង២នាក់ ស្នាក់នៅយាមដីឲ្យគេ នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដកហូតបានអាវុធម៉ាកឡុក១៩ លេខA.AKX ៣២៥ មានគ្រាប់ចំនួន១៣គ្រាប់ នៅក្នុងបង់ និងម៉ូតូ១គ្រឿង ម៉ាកហុងដា ស្តុបពី ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1BJ 3666។

ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕

Loading...