Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខ ឃាត់ខ្លួនមនុស្ស ១០ នាក់ នៅបាត់ដំបង

បាត់ដំបង: បន្ទាប់ពីអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិណែនាំប្រចាំរបស់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ លោក វរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំង ចុះបង្រ្កាបទីតាំងប្រព្រឹត្តិល្បែងកន្ទុយលេខ (ឆ្នោត ) នៅទីតាំងច្រើនកន្លែងក្នុងមូលដ្ឋាន ក្រុងបាត់ដំបង ដោយធ្វើការឃាត់ខ្លួន អ្នកប្រព្រឹត្តិបានចំនួន ១០ នាក់ ព្រមទាំងដកហូតសម្ភារភស្តុតាងមួយចំនួនផងដែរ ។

បច្ចុប្បន្នអ្នកប្រព្រឹត្តិខាងលើ ត្រូវបានសមត្ថកិច្ច នាំយកមកសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕

Loading...