ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ផឹកស្រាស្រវឹង ដើរធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: បុរសម្នាក់ផឹកស្រាជាប្រចាំថ្ងៃ តែអកុសល្យអាក្រក់ ផឹកចំថ្ងៃស៊យស្រវឹងជោកជាំ ដើរធ្លាក់ទឹកនៅក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ១២ កេីតខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទី ចំណុចមាត់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ ជួន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណេីត ភូមិបន្ទាលបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះ របស់ឈ្មោះ ជ័រ វណ្ណី ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ។

សាក្សីបានឲ្យដឹងថា ជនរងគ្រោះបានផឹកស្រាជាប្រចាំនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានដេីរចេញបាត់ពីផ្ទះមិនដឹងថាជាទៅទីណា ។ លុះដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ ឈ្មោះ បុិច ធី ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ ជ័រ វណ្ណី ដែលជាម្ចាស់ផ្ទះ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធំក្លិនស្អុយចេញពីព្រៃបបូសមាត់ទឹកជិតគ្រែ ទឹកខាងក្រោយផ្ទះ ក៏បានបបួលគ្នាដេីរទៅមេីលស្រាប់តែឃេីញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហេីយ ពេលឃេីញដូច្នោះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ភូមិធំ ។

ក្រោយពេលទទួលបានព័ត៌មាន សមត្ថកិច្ចកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកេីតហេតុ និងសហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំនិងក្រុមគ្រួសារចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ក្រោយពេលពិនិត្យរួចសពបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

មតិយោបល់