Post News Media ព័ត៌មានជាតិ សមត្ថកិច្ចខណ្...

សមត្ថកិច្ចខណ្ឌដង្កោ បញ្ជូនខ្លួនជនសង្ស័យ១២នាក់ ទៅតុលាការ!

ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន និងឆក់ លួច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា ករណីទី១- កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងខណ្ឌដង្កោដេញចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាព ឆក់យកទូរសព្ទមិនបានសម្រេច ត្រង់ចំណុចមុខស្រាបៀរកម្ពុជា ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ករណីទី២ – សមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលជំនាញធ្វើសកម្មភាពលួចរថយន្តនិងម៉ូតូយ៉ាងសកម្ម។ ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។

និងករណីទី៣ -សមត្ថកិច្ចខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ដែលកំពុងប្រើប្រាស់គ្រឿងញៀន និងចែកចាយ ដែលសមត្ថកិច្ចបង្ក្រាបបាននៅក្នុងមូលដ្ឋានខណ្ឌដង្កោកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០ ១៨ជាបន្ដបន្ទាប់៕

Loading...