ព័ត៌មានជាតិ

លាន់ដូចរន្ទះ ដេកស្តូកពេញផ្លូវ របួសធ្ងន់ស្រាល៤នាក់ទាំងព្រឹក!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមានអ្នករបួសរហូតដល់៤នាក់។

កើតហេតុនៅម៉ោងប្រហែល៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨លើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤៨-១៤៩ ភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ដំបូងឡើយគេឃើញម៉ូតូហុងដាសេ១០០ ពណ៌ព្រីងទុំ គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ ពីលិចទៅកើត ដល់ចំណុចកើតហេតុ បានគេចពីអ្នកដើរតាមផ្លូវ ក៏បុកម៉ូតូមួយគ្រឿងទៀតម៉ាកសង់ ពណ៌ខ្មៅ ជិះឌុបគ្នា៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់