Post News Media ព័ត៌មានជាតិ អុកឡុកនៅមុខស្...

អុកឡុកនៅមុខស្ថានទូតម៉ាឡេស៊ីជាច្រើនដង ដោយស្រែកថា«ខ្លួនបាត់ប៉ាស្ព័រ» ត្រូវប៉ូលិសឃាត់ខ្លួន!

ភ្នំពេញ: ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការងទទួលផែនអន្តោប្រវេសន៍ នៅវេលាម៉ោង៦និង៦នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅមុខស្ថានទូតម៉ាឡេស៊ី មានជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ EDMUND MELVILLE FELIX ភេទប្រុស អាយុ៤៩ឆ្នាំ បានមកអុកឡុកនៅមុខស្ថានទូត ដោយស្រែកថាខ្លួនបានបាត់ប៉ាស្ព័រ សូមឲ្យស្ថានទូត ជួយដោះស្រាយ ប៉ុន្តែខាងស្ថានទូតបានដោះស្រាយរួចម្តងហើយ តែគាត់នៅតែមកអុកឡុកដដែលចំនួន៥ដងមកហើយ។

ទើបនៅម៉ោង១០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌចំការមន ទៅទទួលជនបរទេសខាងលេីនេះពីស្ថានទូតម៉ាឡេស៊ី ហេីយបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដេីម្បីគ្រប់គ្រងអនុវត្តន៍នីតិវិធីបន្តទៀត៕

Loading...