ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូស្កុបពី ស្លាប់មន្ត្រីយោធាម្នាក់យ៉ាងរន្ធត់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាកើចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ​បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១និង១នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤៧-៤៨ ភូមិក្រាំងពលទេល ឃុំរការធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហីុយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-1330 បើកពីកើតទៅលិច លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាកស្កុបពី ពណ៌ស អត់ស្លាកលេខ កំពុងជិះបញ្ច្រាសទិសគ្នា
បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ថន រីដា ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើករថយន្តចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ និងធ្វើកំនត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់