Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ប...

ហ៊ីយ៉ាន់ដាយ បើកធ្លាក់ផ្លូវទៅបុកនឹងបង្គោលភ្លើង ផ្អើលទាំងព្រឹក

តាកែវ: កាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានបើកធ្លាក់ផ្លូវទៅបុកនឹងបង្គោលភ្លើងដាក់បំភ្លឺផ្លូវ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៥-៧៦ ក្នុងភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តម៉ាក ហ៊ីយ៉ុនដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C-2888 ចំណែករ៉ឺម៉ករថយន្តគ្មានពាក់ស្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) បានបើកពីទិសខាងជើង លុះមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតមកលើចិញ្ចើមថ្នល់ខាងកើត ក៏បុកនឹងបង្គោលភ្លើងដាក់បំភ្លឺផ្លូវ ខូចខាតអស់មួយដើម។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចធ្វើការវាស់វែង និងយកវត្ថុតាងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

Loading...