ព័ត៌មានជាតិ

អាសូរ! ចេះតែត្អូញថាដេកមិនលក់ ស្រាប់តែឃើញចង.កសម្លាប់ខ្លួនចោលកូនតូចៗ!

កំពត: មានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញសពស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែលជាង៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

សពស្ត្រីរងគ្រោះមានឈ្មោះ នួន មាគា អាយុ​៣៦​ឆ្នាំ មានកូន២នាក់ក្នុងបន្ទុកគ្រួសារ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពស្ត្រីរងគ្រោះខាងលើ មិនត្រូវបានគេដឹងថាមានបញ្ហាអ្វីនោះទេ តែចេះតែរអ៊ូថាដេកមិនសូវលក់ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែកូនប្រុសប្រទះឃើញ​ម្តាយ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ បានឲ្យដឹងថា សពស្ត្រីរងគ្រោះខាងលើ ស្លាប់ដោយសារការធ្វើអត្តឃាតដោយខ្លួនឯង និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់