Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿងបុ...

ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ ស្លាប់ម្នាក់របួសធ្ងន់៣នាក់ នៅក្រុងបាត់ដំបង!..

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់ ស្លាប់និងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅមុខផ្សារបឹងរាំង ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1B-5035 ជិះដោយឈ្មោះ គង់ ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ធ្វើស្រែ (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ សឺន ណារិន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ (រងរបួសធ្ងន់) ស្នាក់នៅភូមិសង្កាត់កើតហេតុជាមួយគ្នា ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ បិទពណ៌កាប់ស្តាំង ពាក់ស្លាកលេខ បាត់ដំបង 1R-0290 ជិះដោយឈ្មោះ សួន វឌ្ឍន: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ធ្វើស្រែ ស្នាក់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរឈ្មោះ វង្ស សុខវី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួសធ្ងន់)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំម៉ូតូទាំង២គ្រឿង មករក្សាទុកចាត់ការតាមនិតិវិធី ។ ចំណែកជនរងគ្រោះដែលបានស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...