Post News Media ព័ត៌មានជាតិ ឌ្រីម២គ្រឿង ប...

ឌ្រីម២គ្រឿង បុកគ្នាពេញទំហឹង ស្លាប់និងរបួស៣នាក់ នៅសៀមរាប!

​សៀមរាប: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមាន​​ម៉ូតូ២គ្រឿង បើកបុក​​ ក្នុងទិសដៅបញ្ច្រាស​​គ្នា ​បណ្តាល​ ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។

​ករណីដ៏រន្ធត់នេះកើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ ​​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៦ ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ​

​ជន​រង​គ្រោះ​​មាន ឈ្មោះ ប៉ុន ប៉ុក ភេទ​ស្រី អាយុ​៣៤​ឆ្នាំ(ស្លាប់) ​ជិះម៉ូតូ​​​ហុងដាឌ្រីមស៊េរីឆ្នាំ​​វ២០១៧ គ្មាន​ស្លាក​លេខ​ ឌុបឈ្មោះ ហៀ​ង ភេទ​ស្រី​(​របួសធ្ងន់​)​ ស្នាក់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ចំណែក​ជន​បង្ក​ឈ្មោះ ចាន់ ចិន្តា​ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ(​របួសធ្ងន់​) ស្នាក់នៅ​ភូមិ​ដូន​ស្វា ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ​ជិះម៉ូតូ​​ឌ្រី​ម​​ ពណ៌​ខ្មៅ ​ស្លាក​លេខ​សៀមរាប​10-0775​។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...