Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុនស៊ិនទ្រី បុកអ្នកជិះម៉ូតូនៅខណ្ឌមានជ័យ បើករត់ផ្អើលប៉ូលិសខណ្ឌដង្កោ

​ភ្នំពេញ: រថយន្តក្រុមហ៊ុនស៊ិនទ្រី បើកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ក្រោយពីបង្កគ្រោះថ្នាក់រួចអ្នកបើកបររថយន្តខាងលើពុំឈប់រថយន្តរថយន្តនៅកន្លែងកើតហេតុ ដើម្បីមើលអ្នករងរបួសនោះទេបានព្យាយាមបើករថយន្តគេចក្នុងល្បឿនលឿន ខណ:ដែលនោះក៏មានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនសួគ៌ា បើកដេញរថយន្តបង្កពីក្រោយហើយក៏មានកម្លាំងនគរបាលខណ្ឌដង្កោ ជួយអន្តរាគមន៏ដេញរថយន្តប្រផិតប្រភិញរហូតដល់ក្រុមហ៊ុនស៊ុនទ្រី ស្របពេលនោះកម្លាំងនគរបាលខណ្ឌដង្កោ បានយកម៉ូតូដាក់បង្ខាំងរថយន្តដើម្បីឲ្យរថយន្តឈប់ តែអ្នកបើកបរបានបង្កើនល្បឿនរថយន្ត បុកសមត្ថកិច្ចទៀតតែសំណាងល្អនគរបាលដែលយកម៉ូតូដាក់បង្ខាំងរថយន្តនោះចេះលោតចេញពីម៉ូតូទាន់ កុំអីគ្រោះថ្នាក់ដល់អាយុជីវិត។

ហើយរថយន្តបង្កបានបើកចូលទៅក្នុងការ៉ាស់រថយន្តក្រុមហ៊ុនស៊ុនទ្រីបាត់ដោយសុវត្ថិភាពដោយសន្តិសុខមិនអនុញ្ញាតិឲ្យសមត្ថកិច្ចចូល សមត្ថកិច្ចបានត្រឹមតែឈរក្រៅរបងរបស់ក្រុមហ៊ុនស៊ុនទ្រី ដែលមានទីតាំងនៅភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោប៉ុណ្ណោះ។ ហើយនគរបាលខណ្ឌដង្កោកំពុងតែសហការណ៍ជាមួយកម្លាំងជំនាញខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវយករថយន្តបង្កមកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

Loading...