Post News Media ព័ត៌មានជាតិ ឆក់ស្លាប់ទាំង...

ឆក់ស្លាប់ទាំងមនុស្ស រួចទុស្សេឆេះទាំងឃ្លាំងលក់អេតចាយទៀត!

​បន្ទាយមានជ័យ: ​មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងលក់អេតចាយមួយកន្លែង បន្ទាប់ពីមានស្ត្រីម្នាក់ បានឆក់ចរន្តអគ្គិសនីរហូតបណ្តាលឲ្យប្រព័ន្ធភ្លើងទុស្សេ ឆាបឆេះដោយទាំងឃ្លាំងអេតចាយបែបនេះតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង២៤នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ធូ តាំងហូវ ហៅតាំង អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ។

មុនពេលកើតហេតុខណ:ដែលកូនៗទៅរៀនអស់ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់ម្នាក់ឯង ក៏ស្រាប់តែឃើញមានផ្សែងភ្លើងនិងហុយ ឆាបឆេះចេញពីក្នុងបន្ទប់ដែលជនរងគ្រោះដេក បង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គភ័យរបស់ស្នងការដ្ឋានចំនួន៣គ្រឿង រួមទាំងកម្លាំងនគរបាលស្រុកមង្គលបូរី បានបាញ់ទឹកពន្លត់ ទើបរលត់អស់ទាំងស្រុងតែជាអកុសលស្ត្រីដែលដេកក្នុងបន្ទប់ខាងលើត្រូវបានភ្លើងឆេះស្លាប់បាត់ទៅហើយ។

ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះអស់ ម៉ាស៊ីនត្រជាក់១គ្រឿង,គ្រែដេក១,ពួក១និងភួយ១ ហើយបើតាមការពិនិត្យលើសពជនរងគ្រោះ ឃើញមានខ្សែភ្លើងព័ទ្ធលើខ្លួន ដូច្នេះសមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា សង្ស័យជនរងគ្រោះគាត់យកឌុយខ្សែភ្លើងនឹងព្រី ទើបបណ្តាលឲ្យទុស្សេឆេះហើយឆក់ស្លាប់តែម្តង៕

Loading...