Post News Media ព័ត៌មានជាតិ ​​បញ្ជូនជនសង្...

​​បញ្ជូនជនសង្ស័យ៤នាក់​ សម្លុតក្មេងម្នាក់ យកគ្រឿងអលង្ការ ទៅតុលារការ!

បន្ទាយមានជ័យ: ជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច ​ក្រោយពីទទួលបានពាក្យបណ្តឹងពី​ឈ្មោះ ពេញ សុធា​ ភេទ​ប្រុស ​អាយុ​៤៤ឆ្នាំត្រូវជាឪពុកជនរងគ្រោះ ពាក់ព័ន្ធនឹងករណីសម្លត់កូនប្រុសរបស់ខ្លួន យកគ្រឿងអលង្ការមួយចំនួនធំ។

ករណីនេះជនសង្ស័យ បានប្រព្រឹត្ត កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃទី២៦ ​​ខែមករា​ ឆ្នាំ២០១៨ ស្ថិតត្រង់​ចំណុចខាងក្រោយសាលាពន្លកខ្មែរថ្មី ​ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ជនរងគ្រោះមានឈ្មោះ ម៉ម ឃឺរី​ ភេទ​ប្រុស​ អាយុ​១៤ឆ្នាំ​ ស្នាក់នៅភូមិ​បាលិលេយ្យ២ ​សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានដំណឹង កម្លាំងជំនាញបានចុះស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ​ កាលពីវេលាម៉ោងប្រមាណ​៥និង​៥៥នាទីល្ងាច​ ថ្ងៃទី២៨ ​ខែមករា​ ឆ្នាំ២០១៨​ ក៏​កំណត់មុខសញ្ញាជនសង្ស័យបាន​ និង​ឃាត់ខ្លួនជនសង្ស័យ ​រួមជាមួយបក្ខពួក​ចំនួន​៤នាក់ និងវត្ថុតាងរួមមាន ​ខ្សែដៃផ្លាកទីន​១ខ្សែ ​ចិញ្ចៀនផ្លាកទីនដាំត្បូង​១វង់ ​ទូរសព្ទដៃម៉ាក​IPhone 6s​ ពណ៌ផ្កាឈូក​១គ្រឿង រួច​កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ដើម្បីចាត់ការបន្ត​តាមនីតិវិធី។

ក្រោយចម្លើយសារភាពរបស់ ជនសង្ស័យ​ទាំង​៤​ថា ពួកគេពិតជាបានសម្លុត ជនរងគ្រោះ យក​ខ្សែដៃ​ ចិញ្ចៀន និងទូរសព្ទដៃម៉ាក​IPhone 6s​​ ពិតប្រាកដមែន​។ បច្ចុប្បន្ន កម្លាំងជំនាញ​កសាងសំណុំរឿង បញ្ជូនជនសង្ស័យ​ទៅតុលាការ ដើម្បីចាត់ការ​ទៅតាមនីតិវិធីច្បាប់៕

Loading...