Post News Media ព័ត៌មានជាតិ ជិះបុកគោ មិនអ...

ជិះបុកគោ មិនអស់ល្បឿនទៅបុកម្ចាស់គោទៀត រងរបួសធ្ងន់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូបុកគោរួចខ្ទាតទៅបុកម្ចាស់គោរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃអង្គា ១៤កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៩-៧០ ត្រង់ណុច ភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាក ភីសា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1L 4695 អ្នកបើកបរ ឈ្មោះ ស៊ុន អេលីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បើកបរពីលិចទៅទិសខាងកើតមកដល់ចំណុចខាងលើបានបុកគោរួចខ្ទាតទៅប៉ះម្ចាស់គោ ដែលកំពុងតែដេញគោឆ្លងផ្លូវ ពីត្បូងទៅជើង ម្ចាស់គោឈ្មោះ វ៉ន ផា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំយកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

Loading...