ព័ត៌មានជាតិ

កម្មកររោងចក្រសេឌូូណូ៤០នាក់ ធំក្លិនអ្វីម្យ៉ាង ដូចថ្នាំបាញ់ស្រូវ ដួលសន្លប់ជាបន្តបន្ទាប់!

តាកែវ: មានករណីកម្មករ កម្មការិនីរោងចក្រសេឌូណូ ចំនួន៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនខ្លួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៤៥នាទីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

មូលហេតុ គឺបណ្តាលមកពីធំក្លិនអ្វីម្យ៉ាង ដូចថ្នាំបាញ់ស្រូវ ដោយនៅម៉ោងប្រហែល៣ជាងរសៀលថ្ងៃដដែល លោកមេឃុំបានទៅហាមអ្នកបាញ់ថ្នាំស្រូវខាងត្បូងរោងចក្ររំលងមួយព្រែក ផងដែរ៕

មតិយោបល់