Post News Media ព័ត៌មានជាតិ រថយន្តនិងម៉ូត...

រថយន្តនិងម៉ូតូ៣គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ នៅសង្កាត់បឹងកេងកងទី១

ភ្នំពេញ: បុរសជនជាតិចិនម្នាក់បានដួលរលាត់ដៃជើងរងរបួសស្រាល ខណ:ដែលរូបគេបានជិះម៉ូតូមួយគ្រឿង ទៅប៉ះជាមួយ និង រថយន្តមួយគ្រឿង ហើយត្រូវរថយន្តតាក់ស៊ីមួយគ្រឿងទៀតបើកមកបុកបន្តកន្ទុយគ្នានោះ។

ករណីគ្រោះថ្នាក់ចរារចណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ៦៣ កែងនិង ផ្លូវ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើហេតុ គេបានឃើញបុរសជនជាតិចិន ម្នាក់បានជិះម៉ូតូម៉ាក វីវ៉ា ព៌ណខៀវ ពាក់ស្លាកលេខព្រៃវែង1E-0197 មួយគ្រឿង មកប៉ះជាមួយនិង រថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2H-3274 មួយគ្រឿង។ តាមប្រភពដដែបានប្រាប់បន្តទៀតថា ពេលដែលម៉ូតូ និង រថយន្តម៉ាក ហ្វត ទាំង២គ្រឿងកំពុងតែប៉ះគ្នានោះ ក៏ស្រាប់តែមានរថយន្តតាក់ស៊ី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2T-8786 មួយគ្រឿងទៀត បើកមកបុកពីក្រោយតែម្តង ដោយបណ្តាលឲ្យបុរសជនជាតិម្នាក់អ្នកជិះម៉ូតូរងរបួសស្រាល ដោយរលាត់ដៃជើងប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការវាស់វែង ដោយសារតែក្នុងគ្រោះថ្នាក់ចរាចរណ៍
នេះគ្រាន់តែបង្កឲ្យរថយន្តទាំង២គ្រឿង និង ម៉ូតូមួយគ្រឿងរងការខូចខាតតិចតួច និងបង្កឲ្យបុរសជនជាតិចិននោះ រងរបួសស្រាលនោះ ក៏ឲ្យធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕

Loading...