ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច!..

ភ្នំពេញ: នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ កម្លាំងអធិការដ្ឋានខណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបស្ពាយ នៅចំណុចមុខឃ្លាំងលក់ដែក ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សឹម សាងសារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងថត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្នោះ ហាប់ គីមមួយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនម៉ាស្ទ័រ ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
សម្ភារ:ដកហូតមាន ម៉ូតូ១គ្រឿង ម៉ាកហុងដា ត្រៃ(ម៉ូតូធំ) ពណ៌ខៀវ គ្មានស្លាកលេខ។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១នឹង៣០នាទីយប់ ជនរងគ្រោះមានគ្នា៣នាក់(ប្រុស២នាក់ស្រីម្នាក់) បានជិះមូតូមួយគ្រឿង ម៉ាកឡេត ចេញពីផ្សារសុវណ្ណា តាមបណ្តោយផ្លូវ២៧១ គោលបំណងជូនបងប្រុសទៅផ្ទះនៅសង្កាត់ក្រាំងធ្នង់ នៅពេលជិះមកដល់មុខផ្ទះលក់ដែកអ៊ីណុក ស្រាប់តែមានម៉ូតូធំមួយគ្រឿងជិះម្នាក់ឯងមកអែបទន្ទឹមម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ការបូបស្ពាយពីជនរងគ្រោះបានសម្រេចរួចជិះគេច ជនរងគ្រោះក៏ជិះដេញតាមពីក្រោយដោយស្រែកចោរៗរហូតដល់ផ្លូវបេតុងសង្កាត់អូរបែកក្អមទើបឃាត់បាន។ ចំណែកកាបូបជនសង្ស័យទម្លាក់ចោលបាត់។

បច្ចុប្បន្នជនសង្សយ័ត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមផ្លូវច្បាប់៕

មតិយោបល់