ព័ត៌មានជាតិ

សមត្ថកិច្ចចុះធ្វើបច្ចុប្បន្នភាពស្ថិតិ និងកិច្ចសន្យាហាមឃាត់ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម តាមសណ្ឋាគារនិងផ្ទះសំណាក់ ជាច្រើនក្នុងខេត្តកំពង់ចាម!

កំពង់ចាម: នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី វរសេនីយ៍ទោ ហេង ដាឡែន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះធ្វើបច្ចុប្បន្នភាពស្ថិតិ និងកិច្ចសន្យាហាមឃាត់ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម ស្ត្រីបម្រើការងារក្នុងសណ្ឋាគារ ផ្ទះសំណាក់ ចំនួន៦ គោលដៅ មានមនុស្សចូលរួមចំនួន៩១នាក់ (ស្រី៤៥នាក់)។

ក្នុងនោះរួមមានដូចជា ៖
១-សណ្ឋាគារ យីហោ មនោរម្យVIP មានមនុស្សចូលរួមចំនួន ២១នាក់ (ស្រី១១នាក់)
២-សណ្ឋាគារ យីហោ ម៉ារីយ៉ា មានមនុស្សចូលរួមចំនួន០២ នាក់
៣-សណ្ឋាគារ យីហោ LBNអាស៊ាន មានមនុស្សចូលរួមចំនួន ៤៩នាក់ (ស្រី២០នាក់)
៤-ផ្ទះសំណាក់ យីហោ មេគង្គ-ក្រូសសីុង មានមនុស្សចូលរួមចំនួន ០៩នាក់ (ស្រី០៧នាក់)
៥-ផ្ទះសំណាក់ យីហោ មូន រីវ័រ មានមនុស្សចូលរួមចំនួន០៥ នាក់ (ស្រី០៤នាក់)
៦-ផ្ទះសំណាក់ យីហោ ថ្មដា មានមនុស្សចូលរួមចំនួន ០៥នាក់ (ស្រី០៣នាក់) ៕

មតិយោបល់