ព័ត៌មានជាតិ

សិស្សវិទ្យាល័យព្រះសុីសុវត្ថិម្នាក់ ត្រូវរថយន្តក្រឡុុកស៊ីម៉ងត៍ក្រុមហ៊ុន CPAC CONCRETE បុកស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់!

ភ្នំពេញ: យុជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តក្រឡុុកស៊ីម៉ង់ត៍មួយគ្រឿងបើកដោយបុរសម្នាក់ បុកត្រង់ចំណុចផ្លូវបំបែកជាបួន ហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងតៃកុងនិងរថយន្ត។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣១០ កែងនិងផ្លូវ៦៣ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ផល សុវណ្ណ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្សាររន្ទះបាញ់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0125 បើកបរដោយបុរសម្នាក់ តាមផ្លូវលេខ៦៣ទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំនុចកើតហេតុខាងលើផ្លូវលេខ៣១០ ​បានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-8924 ជិះដោយយុវជន២នាក់ តាមផ្លូវលេខ៣១០ ទិសដៅពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ត្រូវរថយន្តកិនចំក្បាលបែកខួរស្លាប់គួរឲ្យរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។

ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវព្យាយាមបើករត់បានប្រហែល២០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ក្រោយកើតគេសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅជំនាញមកស្ទូចរថយន្ដនិងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់