ព័ត៌មានជាតិ

ឈប់បានឈប់ទៅ! ​ឲ្យតែប្រហែសបើមិនស្លាប់ ក៏អ៊ីចឹងដែរ..

ព្រៃវែង:​ លោកអធិការនគរបាលស្រុកមេសាង​ បានប្រាប់Post Newsថា មានករណីបុរសម្នាក់​ឆក់ត្រី ខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងសន្លប់បាត់ស្មារតី​ កាលពីវេលាម៉ោង១និង១០នាទីរសៀល ភូមិត្រោក ឃុំ​ជី​ផុ​ច​ ស្រុក​មេ​សាង ខេត្តព្រៃវែង។

បន្ទាប់ពីកើតមានករណីខាងលើនេះ ​​​ជន​រង​គ្រោះ​​ឈ្មោះ​ ឈាន​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ត្រូវបានអន្តរាគមន៍ ពីក្រុមគ្រួសារសាច់ញាតិ ​ដោយយក​​ទៅ​កប់នឹង​ដីខ្សាច់​​នៅ​ក្នុងភូមិ​​៕​

មតិយោបល់