Post News Media ព័ត៌មានជាតិ ចំថ្ងៃស៊យ! លួ...

ចំថ្ងៃស៊យ! លួចម៉ូតូគេបានហើយ ស៊យធំបែរជាដួលម៉ូតូ ត្រូវសមត្ថកិច្ចក្របួចបានដដែល!

កំពង់ធំ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូរបស់គេដែលបញ្ឍរទុកមុខផ្ទះទាំងមិនបានដកសោចេញ បានសម្រេចហើយព្យាយាមជិះគេចខ្លួន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៧នាទីព្រឹក ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនសង្ស័យមានឈ្មោះខូវ ខន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ធំ 1G-3978 ដែលជារបស់ជនរងគ្រោះឈ្មោះ ហ៊ុយ ប៊ុនថន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានទុកម៉ូតូបញ្ឈជាប់ទាំងសោនៅមុខផ្ទះ ចូលយកកូនក្នុងផ្ទះ ទើបជនសង្ស័យលួចបានតែម្តង ហើយភ្លាមៗនោះជនរងគ្រោះឃើញទាន់ស្រែកផ្អើលសមត្ថកិច្ចដេញតាម បណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ទើបឃាត់ខ្លួនបាន តែដោយសារជនសង្ស័យរបួស ទើបយកទៅព្យាបាលនៅពេទ្យខេត្តកំពង់ធំ៕

Loading...