ព័ត៌មានជាតិ

យុវជនម្នាក់ សង្ស័យបែកថ្នាំយកអំបែងដបអារ.កខ្លួនឯង តែមិនស្លាប់

ភ្នំពេញ: យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនខ្លាំងពេកបាត់ការចងចាំ(បែកថ្នាំ)ហើយបានរត់ឡើងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ផ្ទះភ័យស្លន់ស្លោក៏នាំគ្នាស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលពេលនោះយុវជនបែកថ្នាំនោះក៏រត់ចេញមកខាងក្រៅរើសអំបែកដបមកអា.កខ្លួនឯង តែសំណាងល្អត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលមិនស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា យុវជនរូបនេះមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ទេប៉ុន្តែគ្រាន់តែអ្នកធ្លាប់ស្គាលដឹងថាឈ្មោះ ឯម ពៅ អាយុ១៤ឆ្នាំ គេតែងតែឃើញយុវជនរូបនេះដើរនៅម្តុំកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតប្រជាពលរដ្ឋនៅក្បែនោះបានឃើញយុវជនខាងលើបានរត់ចុះរត់ឡើងចូលក្នុងផ្ទះប្រជាពលរដ្ឋពីមួយទៅមួយហើយពេលម្ចាស់ផ្ទះស្រែគេរត់ចេញក្រោយមកគេក៏រត់ចូលផ្ទះប្រជាពលរដ្ឋម្នាក់ទៀតហើយរូបគេបានយកកន្ត្រៃគំរាមម្ចាស់ផ្ទះពេលនោះម្ចាស់ផ្ទះក៏នាំគ្នាស្រែកឲ្យគេជួយធ្វើឲ្យយុវជនបែកថ្នាំនោះរត់ទៅយកដកស្រារបស់ម្ចាស់ផ្ទះវាយបំបែករួចក៏អារ.កខ្លួនឯងតែម្តង។ ឃើញដូចច្នេះម្ចាស់ផ្ទះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកអន្តរាគមន៍និងនាំខ្លួនយុវជនរូបនេះទៅប៉ុស្តិ៍ភ្នំពេញថ្មីរួចក៏ប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចមកទទួលយកទីចាត់ការបន្ត៕

មតិយោបល់