ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ប៉ុនប៉ង លួចយកកាតATM របស់ធនាគារMAY BANK ដកយកលុយ ចុងក្រោយខ្នោះ!

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីប៉ុនប៉ង លួចយកកាត ATM ដកយកលុយ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចទូATM របស់ធនាគារMAY BANK ទីតាំងផ្ទះលេខ៤៣ ផ្លូវព្រះនរោត្តម ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ដាវ សុីងង្វៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបាន រួមមាន កាតATMផ្សេងគ្នាចំនួន១២សន្លឹក និងទូរសព្ទដៃ២គ្រឿង ម៉ាកTouch ពណ៌ខ្មៅចំនួន១ និងម៉ាកMobile ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ) និងជនរងគ្រោះឈ្មោះ ឌុក សារ៉ាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្រធានសាខាធនាគារ MAY BANK ស្នាក់នៅផ្ទះលេខ៨២ ផ្លូវ៦៣ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំនុំរឿងតាមនិតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់