Post News Media ព័ត៌មានជាតិ លួចបានវាគ្រាន...

លួចបានវាគ្រាន់ ពេលតាមទាន់ មែនអីខ្នោះ!

ភ្នំពេញ: កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០​នាទីយប់ កម្លាំង​ការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន​៣​នាក់ ​ពីបទល្មើស​​ឆក់ទូរសព្ទដៃម៉ាក​ASUS​ ពណ៌ខ្មៅ ស្ថិតត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:កាល់តិច នៅផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានប្រព្រឹត្តបទល្មើស កាលពីវេលាម៉ោង៩និង៤០​នាទីយប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៨​​ ស្ថិតនៅត្រង់ចំណុច​មុខក្រសួងសាធារណ:ការ និងដឹកជញ្ជូន​ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ​ទី១​ឈ្មោះ មួង សុភាព​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ ភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ និងទី២​ឈ្មោះ វន ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​តន្ត្រីករ​ និងទី​៣​ឈ្មោះ ថេត ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ ទាំង២នាក់ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល ព្រមទាំង​ប្រើប្រាស់គ្រឿងញៀន​បន្ថែមទៀត។

ចំណែកវត្ថុតាង ដែលដកហូតបានរួមមាន​ ​ម៉ូតូ​ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៧​ ពាក់​ស្លាកលេខ ភ្នំពេញ 1GI-​5882 ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៧​ ពាក់ស្លាកលេខកណ្តាល 1X-5575 ។ ទូរសព្ទដៃមួយគ្រឿង ម៉ាកASUS ពណ៌ខ្មៅ ចំនួន១។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...