Post News Media ព័ត៌មានជាតិ គេចទៅណាក៏មិនរ...

គេចទៅណាក៏មិនរួចដែរ! ប្តីប្រពន្ធ២នាក់ លួចម៉ូតូគេនៅស្ទឹងត្រែង ​មកជាប់អន្ទាក់សមត្ថកិច្ច​​ព្រះសីហនុ​

ស្ទឹងត្រែង: សមត្ថកិច្ចជំនាញ​ស្រុកថាឡាប​រិវ៉ាត់​ ​និងកម្លាំងជំនាញស្រុកឆែប ព្រមទាំងស្នងការនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់​​ ពីបទលួចម៉ូតូមួយគ្រឿង ហើយការឃាត់ខ្លួនបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣១ ខែមករា ២០១៨ វេលាម៉ោង១១និង១០នាទីយប់ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រសីហនុ​ ជាប់ព្រប្រទល់ ខេត្តស្ទឹងត្រែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាប​រិវ៉ាត់ ខេត្តស្ទឹងត្រែង។

​ជនសង្ស័យទី១ឈ្មោះ​ ដែង​ ដា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ សញ្ជាតិខ្មែរ មុខរបរ​កសិករ​​ត្រូវជាប្តីឈ្មោះ​ ភាន់​ ស្រី​រ៉ាច់​ ភេទស្រី​ ​អាយុ១៨ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​កសិករ​ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកវត្ថុ​តាង​ដកហូត​បាន ម៉ូតូគ្រឿងម៉ាកទ្រីមសេ១២៥ ពណ៌ខ្មៅ​ ​ស្លាកលេខត្បូងឃ្មុំ 1C-0583 ដែលជនសង្ស័យបានលួចយកមក។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចនគរបាលស្រុកឆែប បានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមទៅតាមនីតិវិធីច្បាប់៕

Loading...