ព័ត៌មានជាតិ

​ជិះឌុបកានស្រា បែរជាទាក់ដៃចង្កូត​​​ធ្លាក់ទឹកលូ​ ស្លាប់យ៉ាងរន្ធត់!​

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឡើងដោយ​​​ម៉ូតូម៉ាកឌ្រីម ធ្វើដំណើរពីអូរចំណារ ឆ្ពោះទៅរោងចក្របិតត្រាង​ បានបើកទាក់ដៃចង្កូតជាមួយកានស្រា ជ្រុលទៅធ្លាក់ទឹកលូស្អុយ បណ្តាលឲ្យស្លាប់យ៉ាងអាណាចអាធ័ម។​

ហេតុការណ៍នេះបានកើតឡើង កាលពី​​ថ្ងៃ​ពុធ​ ១៥កើត​កើត​​​​ ខែ​មាឃ​ ឆ្នាំ​រកា​ នព្វស័ក​​ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី៣១​ ខែ​មករា​ ឆ្នាំ​២០១៨​​ វេលាម៉ោង២និង២០នាទី​រសៀល ស្ថិតលើផ្លូវ​បេតុង ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាង​ ត្រង់ចំណុច​​ជាប់​រោងចក្រ​ស្រោមដៃ​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ​ មុំ​ សារ៉េត​ ភេទ​​ប្រុស​ អាយុ​​៣៣ឆ្នាំ​ មុខរបរ​លក់ដូរ​ មានទីលំនៅ​ភូមិ​អូរចំណារ​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌​ខ្មៅ ស្លាកលេខ​ភ្នំពេញ ​1M-8755 ។

ក្រោយកើតហេតុ សមត្ថកិច្ច​បាននាំយកសព ​ប្រគល់​ជូន​​ក្រុមគ្រួសារ ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​​និង​​ស្រា​ស​​ចំនួន​៥កាន​​​ ប្រគល់​​​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​រក្សាទុក៕

មតិយោបល់