ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ​ពន្លះសាំយ៉ុង ​​​ខ្ទេចទាំងព្រឹក នៅផ្លូវជាតិលេខ៣!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុករថយន្តសាំយ៉ុង ក្នុងដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យម្ចាស់រថយន្តសាំយ៉ុងស្លាប់ នៅនឹងកន្លែង ចំណែកជនបង្ក​គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង​៦និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៥៥ ភូមិស្វាយទង ឃុំស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ តាង គីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិជ្រៃមង្គល ឃុំសំណាកអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ 2R-5801 និងជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខកំពង់ចាម 3A-5685 និងអ្នករួមដំណើរទី១ឈ្មោះ សិន វិបុល ភេទប្រុស អាយុ៣៨ឆ្នាំ(របួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យ និងទី២ឈ្មោះ ឡាញ់ ឡម​ ភេទស្រី អាយុ២៣ឆ្នាំ(របួសស្រាល) ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តមករក្សាទ ដើម្បីបន្តដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់