Post News Media ព័ត៌មានជាតិ Update៖ លួចកា...

Update៖ លួចកាច់សោ កម៉ូតូមិនបានសម្រេច ជាប់ខ្នោះ!..

​ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងម្នាក់ទៀតគេចខ្លួនបាត់ ខណ:ពួកគេបានកំពុងធ្វើសកម្មភាពកាច់សោ កម៉ូតូតែមិនបានសម្រេច កាលពីវេលាម៉ោង១០និង១០ព្រឹក ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិចំកាឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ ហុងដា មួយគ្រឿងមិនចាំស្លាកលេខ ពេលនោះដោយមានការសង្ស័យក៏ជិះម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យម្នាក់ដែលជិះពីក្រោយចុះទៅធ្វើសកម្មភាពកាច់សោ កម៉ូតូ ស្កូបពី មួយគ្រឿងដែលម្ចាស់ចតទុកនៅមុខផ្ទះ ពេលនោះសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនបានភ្លាមៗតែម្តង និងដកហូតបានសម្ភារ:កាច់សោ កម៉ូតូមួយចំនួន ចំណែកម្នាក់ម្នាក់ទៀតដឹងខ្លួនទាន់ក៏ជិះម៉ូតូគេចខ្លួនបាត់មានទាំងកាំភ្លើងខ្លី១ដើមទៀតផង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីកសាងសំណំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាក់ការតាមនិតិវិធីច្បាប់៕

Loading...