ព័ត៌មានជាតិ

ស៊ាំយ៉ុងដឹកឈើ បើកលឿនពេកបែកកង់ពន្លះដើមឈើខ្ទេច របួសធ្ងន់ស្រាល៣នាក់

ព្រៃវែង: លោកអធិការស្រុកកំចាយមារ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស៊ាំយ៉ុង មួយគ្រឿងបានបែកកង់រេចង្កូតទៅបុកនឹងដើមឈើ បណ្តាលឲ្យមនុស្ស៣នាក់ជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចចន្លោះបង្គោលលេខ ១០០-១០១ ផ្លូវជាតិលេខ៨អា ភូមិដូនកឹង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង គឺរថយន្តម៉ាកស៉ាំយ៉ុង ពណ៌ក្រហមក្បាលដឹកឈើ ធ្វើដំណើរលើដងផ្លូវជាតិលេខ៨អា ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្ដនេះបានបែកកង់ក្រោយផ្នែកខាងស្ដាំ ហើយរេចង្កូតធ្លាក់ពីលើថ្នល់មកបុកដើមឈើ បណ្ដាលអ្នកបើកបរឈ្មោះ ប៉េង ដេប៉ូ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្រឡូង ឃុំក្ដឿងរាយ
ស្រុកកញ្ជ្រៀច រងរបួស និងព្រូឈ្មោះ ភា រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់ និងឈ្មោះ ប៉េង ស្រីណេ ភេទស្រី នៅភូមិឃុំជាមួយគ្នា
របួសស្រាល។

អ្នកទាំង៣ត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកកំចាយមារ ចំណែករថយន្តនិងឈើត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុក
នៅប៉ុស្ដិ៍ដូនកឹង៕

មតិយោបល់