Post News Media ព័ត៌មានជាតិ Update៖ កំពូល...

Update៖ កំពូលកូន! ខឹងតេទូរសព្ទសុំលុយម៉ែមិនឲ្យ ដុតផ្ទះចោល..

ព្រៃវែង: លោកអធិការក្រុងព្រៃវែង បានប្រាប់Post News ថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង អស់ស្ទើរទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី០១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ផ្ទះដែលឆេះមានទំហំទទឹង៣,៥ម៉ែត្រ បណ្តោយ៧,៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី បណ្តាលឲ្យខូចផ្ទះ១ខ្នងនិងសម្ភារ:
ក្នុងមួយចំនួនជាកម្មសិទ្ធរបស់ឈ្មោះ លឹម ក្រិច ភេទស្រី អាយុ៦៣ឆ្នាំ គឺបណ្តាលមកពីកូនប្រុសឈ្មោះ កែវ សីហា ហៅជា ភេទប្រុស អាយុ៣២ឆ្នាំ ដែលមានសតិមិនប្រក្រតី បានតេទូរសព្ទទៅសុំលុយម្តាយតែម្តាយពុំមានលុយឲ្យក៏ខឹងដុតផ្ទះចោលតែម្តង។ ហើយបានយកកាំបិតបុ័ងតោអារដៃខ្លួនឯង បណ្តាលឲ្យមានរបួស សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕

កំពូលកូន! ខឹងតេទូរសព្ទសុំលុយម៉ែមិនឲ្យ ដុតផ្ទះចោល..

Loading...