ព័ត៌មានជាតិ

ផឹកចំស្រាកាច កាំបិតផ្គាក់បញ្ចេញឬទ្ធិ ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍

កំពង់ស្ពឺ: មានករណីហិង្សាមួយបានកើតឡើង ដោយបុរសម្នាក់ បានទាញកាំបិតផ្គាក់កាប់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ កាលពីរសៀល​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្នុង​ភូមិ​ទួល ​ឃុំ​ព្រៃ​ក្រសាំង ​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ទិន ទ័​រ អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ចំណែកជនរងគ្រោះមានឈ្មោះ តាំង​លី ហៅម៉ាប់ អាយុ៣៣ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា។

មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នា។ ក្រោយពី​ផឹកស្រា​រួចហើយនោះ ​ជនសង្ស័យ​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​រួចហើយ​ក៏​ទាញ​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់តែម្តង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់