ព័ត៌មានជាតិ

មានវីដេអូ៖ បញ្ជូនខ្លួនក្រុមចោរប្លន់៤នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមចោរប្លន់៤នាក់ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់រួមមាន៖
-ទី១ឈ្មោះ សឿន រតន: ហៅណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ចោរប្លន់ ទីលំនៅ ផ្ទះជួល ផ្លូវលំ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា
-ទី២ឈ្មោះ មឿន សុវណ្ណបូផាន់ ហៅផាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចោរប្លន់ ទីលំនៅ ផ្ទះលេខ១៤១៩ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
-ទី២ឈ្មោះ ឆាត រាប់ ហៅរាប់ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ ចោរប្លន់ ទីលំនៅផ្ទះជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
-និងទី៤ឈ្មោះ ពុំ ភារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ និងមានបក្ខពួក ២នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព ប្លន់ម៉ាក SUZUKI NEX របស់ជនរងគ្រោះ ឈ្មោះ អោក អេម កាលពីយប់ថ្ងៃទី២៨ ខមករា ឆ្នាំ២០១៨ នៅចំណុចមុខក្លោងទ្វាវត្តព្រែកថ្លឹង តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែករនាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់