ព័ត៌មានជាតិ

ភ័យមិនស្ទើរទេលោកអើយ សំណាងណាស់មិនផ្ទុះ! រថយន្តដឹកដី កិនគ្រាប់​​មិន​ទាន់​ផ្ទុះ គៀបជាប់កង់ចឹងហ្មង!

សៀមរាប: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកដីមួយគ្រឿង កិនគ្រាប់​​មិន​ទាន់​ផ្ទុះ គៀបជាប់កង់រថយន្ត ផ្អើលដល់ក្រុមការងារស៊ីម៉ាក់ ចុះមកអន្តរាគមន៍ភ្លាមៗ។

ករណីនេះកើតឡើងនៅថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៨​ ក្នុងភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុងសៀមរាប ​ខេត្តសៀមរាប​។

​ម្ចាស់រថយន្ត​ដឹក​ដីខាងលើនេះ​ឈ្មោះ​ នេ​ត​ កុម្ភ:​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ បាន​ដឹក​ដី​ពី​កន្លែង ​រណ្តៅ​ដី​របស់​យាយ​ហ្គិ​ច​ ក្នុងស្រុក​បន្ទាយស្រី ​ដឹក​យក​មក​លក់​នៅ​ក្រុង​សៀមរាប ក្រោយពីចាក់ដីរួចគាត់បានយក​រថយន្តមកជួសជុល ស្រាប់តែឃើញ​គ្រាប់​មីន​ប្រភេទ ​៦០​មី​លី​ម៉ែត្រ​ ចំនួន ​១​គ្រាប់ គៀប​ជាប់​ប្រឡោះកង់​រថយន្តតែម្តង។

តែទោះបីជាយ៉ាងណា ចំពោះករណីនេះមិនទាន់បង្កជាការផ្ទុះនោះឡើយ ហើយត្រូវបានក្រុមការងារខាងស៊ីម៉ាក់ ចុះទៅដោះយកគ្រាប់ខាងលើនោះ យកទៅកម្ទេចចោលផងដែរ៕

មតិយោបល់