Post News Media ព័ត៌មានជាតិ ពុទ្ធោ អីក៏ច្...

ពុទ្ធោ អីក៏ច្រើនយ៉ាងហ្នឹង! បង្ក្រាបមនុស្ស៤នាក់ ដកហូតថ្នាំញៀនជាង១គីឡូឯណោះ!

ក្រចេះ: ជនសង្ស័យប្រុសស្រីចំនួន៤នាក់ រួមនឹងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ តាមការបញ្ជា និងចង្អុលបង្ហាញរបស់លោកស្នងការ ខេត្តក្រចេះ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចគុម្ពោធព្រៃក្រោយផ្ទះជនសង្ស័យ ក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ និងចំណុចភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រតិបត្តិការនេះដែរ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖
១- ឈ្មោះ ពូយ៉ាន់ រ៉ូហ្សា ហៅរ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ.ឥស្លាម មុខរបរកសិករ (ជួញដូរគ្រឿងញៀន) ដកហូតបាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥កញ្ចប់មធ្យម =១០,០៣ក្រាម និងទូរសព្ទ ១គ្រឿង ម៉ាក NOKIA ចុចពិល ពណ៌ក្រហម ។
២- ឈ្មោះ សុះ សូទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ.ឥស្លាម មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥កញ្ចប់តូច=១,៣២ក្រាម និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
៣- ឈ្មោះ ប៉ាស៊ី ស្លាវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ.ឥស្លាម មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)
៤- ឈ្មោះ រ៉ ហ្វីអះ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ.ឥស្លាម មុខរបរ កសិករ (លាក់គ្រឿងញៀន) ដកហូតបាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៧៩កញ្ចប់ធំ=១០០៤,៣ក្រាម (ជាង១kg) និងថង់ប្លាស្ទិចមួយចំនួនធំ ។

វត្ថុតាងចាប់យកសរុបរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) សរុបចំនួន ៨៩កញ្ចប់ (ធំ ៧៩កញ្ចប់, មធ្យម ៥កញ្ចប់ និង តូច៥កញ្ចប់)= ១០១៥,៦៥ ក្រាម (ជាង១kg),ទូរសព្ទ១គ្រឿង ម៉ាក NOKIA ចុចពិល ពណ៌ក្រហម, សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងនិងថង់ប្លាស្ទិចសម្រាប់រំលែកចែកចាយគ្រឿងញៀនមួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...