ព័ត៌មានជាតិ

ជិះម៉ូតូលឿនវ៉ារថយន្ត ទៅបុកម៉ូតូ១គ្រឿងទៀត របួសធ្ងន់ស្រាល៤នាក់!..

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា បណ្តាលមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលម៉ោង៦និង៥៥នាទីយប់ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរការ នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ លេខ៣៣ ក្នុងភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

បង្កឡើងដោយម៉ូតូ១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ស្លាកលេខ ភ្នំពេញ1CD-9090 ជិះដោយឈ្មោះ ម៉ាន់ សៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត(របួសស្រាល)នឹងអ្នករួមដំណើម្នាក់ឈ្មោះ សាំង គី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត(របួសធ្ងន់) ទិសដៅពីកើតទៅលិចបានបើកល្បឿនលឿនរួចវ៉ារថយន្ត១គឿង ដែលមានទិសស្រប ជ្រុលទៅបុកម៉ូតូ១គឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ស្លាកលេខកំពត1J-5266 ជិះដោយឈ្មោះ លី សង្ហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំ លាវ ឃុំពងទឹក ស្រុកតំណាក់ចង្អើ ខេត្តកែប (របួសស្រាល) នឹងអ្នករួមដំណើរម្នាក់ឈ្មោះ លី ហ៊ាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប(របួសស្រាល)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿងមករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់