ព័ត៌មានជាតិ

សង់សេ១២៥ សាកកម្លាំងជាមួយZoomer-X របួសធ្ងន់២នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូននទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅៃថ្ងច័ន្ទ ១ រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១០និង៥0នាទីយប់ នៅលើផ្លូវបេតុងចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា៖ ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1GE-3798 បើកបរដោយឈ្មោះស៊ន វិរ: ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិដៅពីលិចទៅកើត ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក Zoomer-X ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1CV-7523 បើកបរដោយឈ្មោះ ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់អ្នកបើកបរម៉ូតូទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកម៉ូតូខូចស្រាល២គ្រឿង យកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

មតិយោបល់