Post News Media ព័ត៌មានជាតិ បុរសម្នាក់ លោ...

បុរសម្នាក់ លោតសម្លាប់ខ្លួនលើស្ពានគីហ្សូណា

កំពង់ចាម: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា នៅវេលាម៉ោង ៥ និង៤០ នាទីល្ងាច ថ្ងៃទី១ ខែកម្ភុ: ឆ្នាំ២០១៨ នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោយពីទទួលបានដំណឹង សមត្ថកិច្ចបានទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ នៅកន្លែងកើតហេតុ និងបាននាំយកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។ ជនរងគ្រោះមានឈ្មោះ ញឹម ទ្បាដាភេទប្រុស អាយុ ៣២ ឆ្នាំ មានប្រពន្ធ និងកូន ស្រុកកំណើតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលនាំឲ្យបុរសខាងលើ ប៉ុនប៉ងធ្វើអត្តឃាត់នេះ គឺដោយសារឲ្យតែផឹកស្រាស្រវឹងម្ដងៗ ជនរងគ្រោះតែងតែចង់សម្លាប់ខ្លួនឯងបែបនេះ៕

Loading...