ព័ត៌មានជាតិ

ឌ្រីមបុក រម៉កកង់បីឮសូរតែផាំង របួសធ្ងន់៣នាក់!

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូហុងដាឌ្រីម បើកបុកម៉ូតូរម៉កកង់បី បណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨​ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ភូមិកំពង់ស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ម្ចាស់ម៉ូតូមានឈ្មោះ​ គង់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ(របួសធ្ងន់) ​ជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1H-5314 និងអ្នករួមដំណើរឈ្មោះ សឿន សុខាន់ ភេទប្រុស អាយុ១៩ឆ្នាំ(របួសធ្ងន់) ទាំង២នាក់រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកម្ចាស់រម៉ក​ឈ្មោះ វ៉ា ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់