Post News Media ព័ត៌មានជាតិ ឃើញ​មិន​ប្រក្...

ឃើញ​មិន​ប្រក្រតី​ដឹកមក​ទម្លាក់​ចោល ​ស្រាប់តែ​ជិត​ភ្លឺ​ជួបរឿងចឹងហ្មង

​ភ្នំពេញ: បុរស​ម្នាក់​​ត្រូវ​បាន​គេ​ដឹក​មក​ទម្លាក់​ចោល ​ជិត​ផ្ទះ​ជួល​បងប្អូន​ពេល​ជិត​ភ្លឺ​ឃើញ​ដេក​ស្លាប់​ នៅ​លើ​ដី​សង្ស័យ​ខ្យល់គ
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតទ្បើង​កាលពី​វេលា​ម៉ោង ​៤ និង​៥៥នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២ ខែកុម្ភ: ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

បុរសដែល​ដេក​ស្លាប់ខាងលើ​មានឈ្មោះ ថៅ សុខ​ជា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ម្តុំ​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មាន​បងប្អូន​ចំនួន​៤​នាក់ ​សុទ្ធតែ​ប្រុស​ ដោយ​ជន​រង​គ្រោះជា​កូនពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ មានឈ្មោះ ជា ណាំ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​ ស្រុក​កំណើត​នៅ​ភូមិ​ត្នោត ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​ស្នាក់​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជនរងគ្រោះ ​ធ្លាប់​មក​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ប៉ុន្តែ​បច្ចុប្បន្ន​ឈប់​ស្នាក់​នៅ​ហើយ​ ដោយបាន​ទៅ​ធ្វើការ​នៅ​ម្តុំ​ព្រែក​ព្នៅ​ ៥​ទៅ​៦​ថ្ងៃ​មកនេះ លុះនៅ​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃ​ទី​១ ខែកុម្ភ: ឆ្នាំ​២០១៨ មាន​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ បាន​ដឹក​ជន​រង​គ្រោះ​មក​ដាក់​ក្បែរ​ផ្ទះ​កើតហេតុ​ខាងលើ ហើយ​គេ​ឃើញ​ជន​រង​គ្រោះ​មាន​អាការ​រវើ​រវាយ​ដើរមក​ក្នុង​បរិវេណ​ដី​ឡូត៍​កើតហេតុ​ ​ដែល​ជា​ផ្ទះ​អ្នក​ស្គាល់គ្នា និង​កន្លែង​ដែល​ធ្លាប់​ស្នាក់​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លះ​ផង ឃើញ​ដូច្នេះ​សាច់ញាតិ​ ក៏​បាន​ក្រាលកន្ទេល​ឲ្យ​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​រហូត​ដល់​ម៉ោង៤ និង៥៥ នាទី​ទៀប​ភ្លឺ ​គាត់​ភ្ញាក់​ពី​ដំណេក​ចុះ​មក​រៀបចំ​ដាំបាយ​ទៅ​ធ្វើការ​រោងចក្រ​ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​គ្រែ​ដេក​ផ្កាប់មុខ​នៅ​លើ​ដី​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​​កើតហេតុ​ បងប្អូន និង​សាច់ញាតិសពជនរងគ្រោះ​ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ ​ចុះ​មក​ពិនិត្យ​សព​រួច​ប្រគល់​ឲ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

Loading...