ព័ត៌មានជាតិ

មហាកូន! យកកង់ទៅបញ្ចាំ ម្តាយលួសមកវិញមិនឲ្យជិះ គំរាមសម្លាប់​..

ពោធិ៍សាត់: ជនសង្ស័យមា្នក់ត្រូវបានឃាត់ខ្លួនដោយ​សមត្ថកិច្ច ពាក់ព័ន្ធនឹងករណីគំរាមកំហែងសម្លាប់ម្តាយ របស់ខ្លួន បន្ទាប់ពីខ្ចីកង់​ម្តាយមិនព្រមឲ្យយកទៅជិះ ហើយជនរួបនេះមានផ្ទុកសារធាតុញៀនផងដែរ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅ កាល​ពីវេលាម៉ោង១០និង៥៥​នាទី​​ព្រឹក ​ថ្ងៃទី​១ ខែកុម្ភ: ឆ្នាំ​២០១៨ ស្ថិតនៅក្នុងភូមិវាល ឃុំវាល​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

​​ជនសង្ស័យមានឈ្មោះ ងឿ​ន ចន្ទ្រា ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ​​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​​។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា មូលហេតុនៃការកម្រាមសម្លាប់ម្តាយខ្លួន គឺរូបគេយកកង់ទៅបញ្ជាំ ហើយម្តាយទៅលួសមកវិញ មិនព្រមឲ្យជនសង្ស័យយកទៅជិះ៕

មតិយោបល់