Post News Media ព័ត៌មានជាតិ នោះបះសក់​! ​ច...

នោះបះសក់​! ​ចុះពីលើផ្ទះ ឃើញស្រស់ៗអ៊ីចឹងហ្មង..

កំពង់ស្ពឺ: បុរសម្នាក់បានយកខ្សែក្រវ៉ាត់ពណ៌ស លាយក្រហម យកទៅចង.ក ​ជាប់ទៅនឹងមេជញ្ជាំងផ្ទះ កំពស់ប្រហែល២​ម៉ែត្រកន្លះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ១រោជ ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥១៦ ត្រូវថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ ចន្លាះម៉ោងប្រហែល៤និង៥នាទីទៅម៉ោង៤និង២០នាទីល្ងាច ស្ថិតនៅមុខផ្ទះជនរងគ្រោះ ភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ វ៉ាត់ វុធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ​មានម្តាយ​ឈ្មោះ សុង ស្រេង អាយុ៦០ឆ្នាំ​។ ករណីខាងលើនេះ ក្រុមគ្រួសាររងគ្រោះ បានទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកពិតប្រាកដមែន មូលហេតុមានជំម្ងឺប្រចាំកាយ៕


Loading...