ព័ត៌មានជាតិ

​​ទុស្សខ្សែភ្លើង ឆេះផ្ទះល្វែងមួយកន្លែង ផ្អើលសមត្ថកិច្ចទាំងព្រឹក!..

សៀមរាប: មានករណីអគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងនៅខាងកើតទល់មុខផ្សារបុរីសៀងណាំ បណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណបុរីសៀងណាំ ខាងកើតផ្សារបុរីសៀងណាំ ស្ថិតនៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់ផ្ទះឈ្មោះ គីម ហៀក ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់ដូ ស្រុកកំណើតនៅភូមិស្ទឹងសែន ឃុំស្ទឹងសែន ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ខូចខាតសម្ភារ:ដូចជា ខោទឹកនោម៥០បេ,ក្រដាស់៥០បេ,ពូក១ និងកង្ហារ១ ផ្ទះល្វែងធ្វើអំពីថ្មប្រក់សង្ក័សី កម្ពស់៣ជាន់ (ឆេះជាន់ទី២)ទំហំ៤.៥០គុណ១០ម៉ែត្រ។

ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ពន្លត់ភ្លាមៗ នូវរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រួមមានរថយន្តស្នងការដ្ឋាននគរបាលខេត្ត៤គ្រឿង និងអាវុធហត្ថខេត្ត១គ្រឿង។
ក្នុងនោះប្រើប្រាស់ទឹកអស់៥រថយន្ត។
រលត់ទៅវិញនៅវេលាម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល មូលហេតុទុស្សេខ្សែភ្លើង៕

មតិយោបល់