ព័ត៌មានជាតិ

ឃាត់ខ្លួនបានម្នាក់ទៀតហើយ ជាអ្នកយកអាវុធឃាតកទៅលាក់ ក្នុងករណី​​បាញ់សម្លាប់៣នាក់ នៅមណ្ឌលគិរី!..

មណ្ឌលគិរី: នៅវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងជំនាញបច្ចេកទេសដឹកនាំដោយលោកវរសេនីយ៍ទោ ព្រិល រ៉ាម៉ាណ នាយការិយាល័យបច្ចេកទេស បានសហការកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាន អូររាំងនិងកែវសីម៉ា បាននាំខ្លួនឈ្មោះឈាង វ៉ាន់និត ភេទប្រុស អាយុ២៦ឆ្នាំ ទីកន្លែងកំណើត ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាអ្នកដែលបានទទួលយកអាវុធ ដែលពាក់ព័ន្ធនិងអំពើឃាតកម្មនៅប៉ុស្តិ៍ការពារព្រំដែនអូរលែ ពីឈ្មោះ ផល ពេញ ហើយយកទៅលាក់ទុក នៅចំណុចចន្លោះគីឡូម៉ែត្រ ៨៩-៩០ ចម្ងាយ៣០ម៉ែត្រពីផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិ អណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង អាវុធAK៤៧ ចំនួន១ដើម ប្រភេទបទចម្ហៀង ផលិតនៅប្រទេសចិន លេខ7975 បង់១ គ្រាប់ចំនួន២៩គ្រាប់។
បច្ចុប្បន្ន ជំនាញកំពុងបន្តនីតិវិធីច្បាប់៕

មតិយោបល់