Post News Media ព័ត៌មានជាតិ គុំនុំចាស់ជិត...

គុំនុំចាស់ជិត១ឆ្នាំ ជួបមុខគ្នាក្នុងរោងការ ថៅកែក្រុមហ៊ុនតាក់ស៊ីខ្មែរទាញចានសំពងក្បាល!

ភ្នំពេញ: បុរស២នាក់ ធ្លាប់មានគំុនុំចាស់ជាមួយគ្នាជិតមួយឆ្នាំមកហើយ ខណ:ហូបការនៅកោះពេជ្រជួបគ្នា គ្រាន់តែមើលមុខ ទាញចានចង្កះវាយចំក្បាលបណ្តាលឲ្យរងបួស ប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចចហាងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ តាំង ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរត់ឡានតាក់ម៉ែត្រ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនបង្កមានឈ្មោះ ខេ ណាញ ហៅ អ៊ាងហេង អាយុប្រហែល៣០ជាង មុខរបរជាថៅកែក្រុមហ៊ុនតាក់ស៊ីខ្មែរ ស្នាក់នៅផ្លូវ១០៣សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។

តាមប្រភពពីជនរងគ្រោះបានឲ្យអ្នកយកព័ត៌មានដឹងថា ដំបូងឡើយរូបគាត់ធ្លាប់ជួលរថយន្តរបស់ជនបង្ករត់តាក់ស៊ី ក្រោយមកក៏បានឈប់ ដោយពុំមានជំពាក់លុយជនបង្កនោះទេ រួួចក៏សន្សំលុយបានខ្លះនិងចងការគេយកលុយនោះមកទិញបានរថយន្ត មកប្រកបមុខរបររត់តាក់ស៊ីម៉ែត្រដដែល។ ដោយឡែកមានថៅកែតាក់ស៊ីម៉ែត្រផ្សេងធ្លាប់ស្គាល់គ្នាបានប្រាប់ការ ក៏មកហូបការនៅកោះពេជ្រ ហើយបានជួបនឹងថៅកែចាស់ដែលធ្លាប់ជួលឡានរបស់គាត់រត់តាក់ស៊ីដោយគាត់អង្គុយតុផ្សេងពីគ្នា ដោយគាត់អង្គុយតុក្រោយរូបគាត់ បានក្រឡេកមើលមួយភ្លែតរួចបានងៀកមកវិញហូបមិនទាន់បានស្រួលផងនោះ ស្រាប់តែជនបង្កជាថៅកែចាស់រូបនោះ បានដើរមកពីក្រោយវាយមួយកូនចានចង្កះចំក្បាលបែកហូឈាមជោគអាវតែម្ដង ត្រូវបានអ្នកហូបការជាមួយគ្នាជួយឃាត់ភ្លាមៗ។

ប្រភពពីជនបង្កបានឲ្យក្រុមការងាយើងដឹងថាជនរងរូបនោះពីមុនជួលរថយន្តរបស់រត់គាត់មែន។ ក្រោយមកបានឈប់ពីកន្លែងគាត់បានបបួលកូនចៅរបស់គាត់ផ្សេងទៀតឲ្យឈប់ជួលរត់រថយន្ត ឲ្យទៅជួលកន្លែងផ្សេងក៏មានទំនាស់គ្នាបន្តិចបន្តួច ស្រាប់មានថ្ងៃមួយបានណាត់រូបគាត់មកវាយគ្នានៅជ្រោយចង្វារ តែរូបគាត់មិនទៅមិនដឹងជាថ្ងៃកើតហេតុនោះ កូនចៅចាស់ជាជនរងគ្រោះនោះគេប្រាប់ការដែរសោះ ធ្វើឲ្យគុំយូរក៏យកចានចង្កឹះវាយតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទន្លេបាសាក់ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។
បច្ចុប្បន្នជនបង្កខាងលើត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមវិតិនិធីនៃច្បាប់៕

Loading...