ព័ត៌មានជាតិ

កុងទឺន័រ បើកលឿនបុកបង្គោលភ្លើង និងក្បាលនាគចែកទ្រូងផ្លូវអស់ជាច្រើនកង់ ខ្ទេចគ្មានសល់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកុងទឺន័រមួយគ្រឿង បើកក្នុងល្បឿនលឿន ពន្លះក្បាលនាគចែកទ្រូងផ្លូវអស់៣កង់ និងបង្គោលភ្លើងខ្ទេចអស់១ដើម ។ចំណែករថយន្តវិញរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកអ៉ីស៊ុយៗ ប្រភេទកុងទឺន័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-2057 បើកក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវអស់៣កង់ និងបង្គោលភ្លើង១ដើម ហើយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ តៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យយករថយន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់